កិច្ចការនៃសន្តិភាព
គេមិននឹកស្មានថា ព្រះវិហារដ៏តូចមួយ ក្នុងក្រុងអ៊ុមបាហ្គ័រ រដ្ឋតិចសាស់ ជាកន្លែងដែលមានស្នាដៃសិល្បៈអន្តរជាតិនោះទេ។ ប៉ុន្តែ ពេលដែលសង្រ្គាមលោកលើកទី២ កំពុងឆ្ពោះទៅរកទីបញ្ចប់ មានអ្នកទោសសង្រ្គាម ដែលជាជនជាតិអ៊ីតាលី៧នាក់ នៅក្នុងជំរុំឃុំឃាំងដ៏ធំមួយ នៅក្បែរព្រះវិហារនោះ ត្រូវបានគេជ្រើសរើសឲ្យជួយតុបតែងជញ្ជាំងឥដ្ឋរបស់ព្រះវិហារនោះ ដែលនៅទទេនៅឡើយ។
អ្នកទោសសង្រ្គាមទាំងនោះមានការស្ទាក់ស្ទើរ មិនចង់ជួយជនជាតិអាមេរិកដែលជាអ្នកឃុំឃាំងពួកគេទេ ប៉ុន្តែ ពួកគេបានយល់ព្រមជួយ ដោយដាក់លក្ខខណ្ឌថា គេត្រូវចាត់ទុកការប្រឹងប្រែងរបស់ពួកគេ ជាការបរិច្ចាកចំពោះការរាប់អានគ្នាជាបងប្អូន និងការយោគយល់គ្នា ក្នុងនាមជាគ្រីស្ទបរិស័ទ។ តែខណៈពេលដែលពួកគេកំពុងគូរូបគំនូរ និងឆ្លាក់រូប ដែលស្តីអំពីពិធីលៀងព្រះអម្ចាស់ ពួកគេស្រាប់តែមានអារម្មណ៍ល្អ បង្ហូរចេញមកក្នុងចំណោមពួកគេ ដោយឯកឯង។ ពួកគេក៏ឈប់និយាយគ្នា អំពីសង្រ្គាម និងអតីតកាល ព្រោះពួកគេដឹងថា ខ្លួនកំពុងនៅទីនោះ ដើម្បីធ្វើកិច្ចការនៃសន្តិភាព និងសេចក្តីស្រឡាញ់។
ជីវិតរបស់យើងមានបញ្ហាជាច្រើន ដែលធ្វើឲ្យយើងពិបាកនឹងស្គាល់សន្តិភាពរបស់ព្រះ។ យើងអាចមានអារម្មណ៍ថា ខ្លួនកំពុងជាប់ឃុំ ដោយអារម្មណ៍ដ៏ពិបាក ដោយទំនាក់ទំនងដែលល្អក់កករ និងដោយកាលៈទេសៈ ដែលទាល់ច្រកជាដើម។ ប៉ុន្តែ សន្តិភាពអាចរំដោះយើងចេញ មិនថាយើងនៅទីកន្លែងណា ឬនៅពេលណាក៏ដោយ។ សាវ័កយ៉ាកុបបានរំឭកយើងថា “ប្រាជ្ញាដែលមកពីស្ថានលើ នោះមុនដំបូងហៅថាបរិសុទ្ធ រួចមកមានមេត្រីចិត្ត សេចក្តីសំឡូត ចិត្តទន់ ក៏ពេញដោយសេចក្តីមេត្តាករុណា និងផលល្អ ឥតរើសមុខ ហើយឥតពុតមាយាផង រីឯផលនៃសេចក្តីសុចរិត នោះបានព្រោះចុះដោយសេចក្តីមេត្រី…
តើអ្នកសាបព្រោះអ្វី?
នៅសកលវិទ្យាល័យរបស់ខ្ញុំ មានប៉មនាឡិការធំមួយ ដែលនៅលើនោះ មានរូបចម្លាក់ផុសមួយ ដែលគេបានដាក់លម្អ ដែលមានចំណងជើងថា អ្នកសាបព្រោះ។ នៅក្រោមរូបចម្លាក់នោះ គេបានឆ្លាក់បទគម្ពីរកាឡាទី ៦:៧ ដែលចែងថា “ពូជណាដែលមនុស្សព្រោះចុះ នោះនឹងច្រូតបានពូជនោះឯងវិញ”។ សាកលវិទ្យាល័យរដ្ឋមីឈីហ្គិន នៅតែនាំមុខគេ ក្នុងការស្រាវជ្រាវផ្នែកកសិកម្ម ប៉ុន្តែ ទោះបីជាបច្ចេកទេសនៃការដំាដំណាំ និងផលិតផលកសិកម្មមានការរីកចម្រើនយ៉ាងណាក៏ដោយ ក៏គេមិនអាចធ្វើឲ្យគ្រាប់ពោតបង្កើតផលចេញជាផ្លែសណ្តែកបានឡើយ។
ព្រះយេស៊ូវបានមានបន្ទូលជាពាក្យប្រៀបប្រដូចជាច្រើន អំពីការធ្វើចំការ ដើម្បីពន្យល់អំពីនគរព្រះ។ ក្នុងរឿងប្រៀបប្រដូចអំពីអ្នកព្រោះគ្រាប់ពូជ(ម៉ាកុស ៤) ព្រះអង្គបានប្រៀបប្រដូចព្រះបន្ទូលព្រះ ទៅនឹងគ្រាប់ពូជ ដែលគេបានសាបព្រោះ ក្នុងប្រភេទដីខុសៗគ្នា។ រឿងប្រៀបប្រដូចនេះ បានបង្ហាញថា កសិករម្នាក់នោះ បានព្រោះគ្រាប់ពូជដោយមិនរើសដី ដោយដឹងថា គ្រាប់ពូជខ្លះនឹងធ្លាក់ទៅកន្លែងដែលវាមិនអាចលូតលាស់បាន។
យើងក៏ត្រូវសាបព្រោះគ្រាប់ពូជល្អៗ ដោយមិនរើសទីកន្លែង និងពេលវេលា ដូចដែលព្រះយេស៊ូវបានធ្វើផងដែរ។ ព្រះទ្រង់ជាអ្នកទទួលខុសត្រូវ ចំពោះកន្លែងដែលគ្រាប់ពូជនោះធ្លាក់ចុះ និងចំពោះការលូតលាស់របស់វា។ អ្វីដែលសំខាន់នោះ គឺយើងបានសាបព្រោះគ្រាប់ពូជ។ ព្រះទ្រង់មិនសព្វព្រះទ័យឲ្យយើងទទួលផលផ្លែ ដែលជាសេចក្តីហិនវិនាសឡើយ ដូចនេះ ព្រះអង្គសព្វព្រះទ័យឲ្យយើងសាបព្រោះការអ្វីដែលល្អ ហើយត្រឹមត្រូវ(សុភាសិត ១១:១៨)។ សាវ័កប៉ុលក៏បានប្រើពាក្យប្រៀបប្រដូចនេះផងដែរ ពេលដែលគាត់ដាស់តឿនគ្រីស្ទបរិស័ទកុំឲ្យសាបព្រោះគ្រាប់ពូជនៃសេចក្តីពុករលួយ។ ផ្ទុយទៅវិញ យើងត្រូវសាបព្រោះគ្រាប់ពូជ ដែលនឹងបានផលជាជីវិតអស់កល្បជានិច្ច(កាឡាទី ៦:៨)។
តើយើងត្រូវសាបព្រោះអ្វី? យើងត្រូវសាបព្រោះអ្វី ដែលព្រះសព្វព្រះទ័យ។…
ផ្តោតទៅលើព្រះអង្គកាន់តែខ្លាំង ជាងខ្លួនឯង
ក្នុងអំឡុងពេលដែលខ្ញុំកំពុងបម្រើការ ជាគ្រូគង្វាលរបស់ពួកជំនុំមួយកន្លែង លីបប៊ី(Libby)កូនស្រីខ្ញុំ បានសួរខ្ញុំថា “ប៉ា យើងមានឈ្មោះល្បីឬទេ?” ខ្ញុំក៏បានឆ្លើយថា “លីបប៊ី យើងមិនល្បីឈ្មោះទេ”។ នាងក៏បានគិតមួយសន្ទុះ ហើយនិយាយទាំងតូចចិត្តថា “ប៉ុន្តែ បើសិនជាមានមនុស្សជាច្រើនស្គាល់យើង នោះយើងល្បីហើយ!”
ឱលីបប៊ីដ៏កំសត់អើយ! នាងមានអាយុទើបតែ៧ឆ្នាំសោះ ក៏មានបញ្ហាមួយ ដែលមនុស្សជាច្រើនកំពុងជួបប្រទះ ពេញមួយជីវិត។ គឺបញ្ញា ដែលពួកគេសួរខ្លួនឯងថា តើមាននរណាខ្លះឲ្យតម្លៃយើង ហើយតើយើងបានទទួលការទទួលស្គាល់ ដែលយើងសមនឹងទទួលឬទេ?
ការចង់បានការទទួលស្គាល់ គឺមិនមែនជាកំហុសឆ្គងទេ បើសិនជាយើងនៅតែផ្តោតអារម្មណ៍ទៅលើព្រះយេស៊ូវ។ ប៉ុន្តែ ការគិតអំពីខ្លួនឯងពេក ធ្វើឲ្យយើងភ្លេចគិតអំពីព្រះអង្គ។
ក្នុងការរស់នៅ យើងមិនអាចផ្តោតទាំងស្រុង ទៅលើខ្លួនឯងផង និងទៅលើព្រះយេស៊ូវផងបានទេ។ ហេតុនេះហើយបានជាសាវ័កប៉ុលបានមានប្រសាសន៍ថា គាត់បានរាប់គ្រប់ទាំងអស់ទុកដូចជាខាតដែរ ដោយព្រោះសេចក្តីដែលប្រសើរជាង គឺដោយស្គាល់ព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់របស់គាត់(ភីលីព ៣:៨)។ ពេលដែលសាវ័កប៉ុលត្រូវសម្រេចចិត្តថា ត្រូវជ្រើសរើសយកខ្លួនឯង ឬរើសយកព្រះយេស៊ូវ គាត់ក៏ជ្រើសរើសយកព្រះយេស៊ូវ ដោយជម្រុះចោលការអ្វីដែលនាំឲ្យគាត់គិតពីខ្លួនឯង ដើម្បីឲ្យគាត់អាចផ្តោតទៅលើការស្គាល់ព្រះយេស៊ូវ និងពិសោធនឹងទំនាក់ទំនងជាមួយព្រះអង្គ(ខ.៧-៨,១០)។
យើងក៏ត្រូវមានការសម្រេចចិត្តដូចគាត់ផងដែរ។ តើយើងត្រូវរស់នៅ ដើម្បីឲ្យគេចាប់អារម្មណ៍ចំពោះយើងឬ? ពុំនោះទេ តើយើងនឹងផ្តោតទៅលើការស្គាល់ និងការមានទំនាក់ទំនងជាមួយព្រះអង្គឲ្យបានកាន់តែជិតស្និទ្ធឬទេ?-Joe Stowell
សូមឲ្យខ្ញុំច្រៀងសរសើរ
ពេលមួយខ្ញុំបានសួរមិត្តភក្តិខ្ញុំ អំពីសុខទុក្ខរបស់ម្តាយគាត់។ គាត់ក៏បានប្រាប់ខ្ញុំថា ជម្ងឺបាត់ការចងចាំបានធ្វើឲ្យគាត់ភ្លេចឈ្មោះមនុស្សជាច្រើន និងបានភ្លេចអ្វីៗដែលបានកើតឡើងកាលពីមុន។ គាត់បាននិយាយទៀតថា ទោះបីជាមានបញ្ហាដូចនេះក៏ដោយ ក៏គាត់នៅតែអាចអង្គុយលេងព្យាណូ ដោយមិនចាំបាច់ប្រើក្រដាស់ភ្លេងជាជំនួយ ហើយគាត់បានលេងបទទំនុកបរិសុទ្ធបានយ៉ាងពិរោះ តាមការចងចាំរបស់គាត់។
កាលពី២៥០០ឆ្នាំមុន លោកប្លាតុង និងលោកអារីស្តូត ដែលជាទស្សនវិទូក្រិក នៅសម័យបុរាណបានសរសេរអំពីអំណាចរបស់តន្រ្តី ដែលអាចជួយ និងព្យាបាលជម្ងឺ។ ប៉ុន្តែ ជាច្រើនសតវត្សរ៍ មុនសម័យនោះ ព្រះគម្ពីរបរិសុទ្ធ មានខគម្ពីរជាច្រើន ដែលមានការជ្រួតជ្រាប ទៅដោយបទចម្រៀង ដែលរាប់ចាប់តាំងពីបទគម្ពីរដែលបានចែង អំពីលោកយូបាល ដែលជា “ឪពុកនៃពួកអ្នកលេងស៊ុង និងខ្លុយ”(លោកុប្បត្តិ ៤:២១) រហូតដល់បទគម្ពីរដែលចែងអំពីពួកអ្នកដែល “ច្រៀងទំនុករបស់លោកម៉ូសេ ជាបាវបំរើនៃព្រះ និងទំនុករបស់កូនចៀម”(វិវរណៈ ១៥:៣)។ ដូចនេះ បណ្តាទំព័រនៃព្រះគម្ពីរបានបន្លឺសំនៀងដ៏ពិរោះនៃតន្រ្តី។ ជាញឹកញាប់ គេហៅកណ្ឌទំនុកដំកើងថា “កណ្ឌបទចម្រៀងនៃព្រះគម្ពីរ” ដែលនាំចិត្តយើង ឲ្យគិតដល់សេចក្តីស្រឡាញ់ និងភាពស្មោះត្រង់របស់ព្រះ។ បទគម្ពីរទំនុកដំកើងបានបញ្ចប់ ដោយពាក្យថា “គួរឲ្យជីវិតទាំងឡាយដែលមានដង្ហើម បានសរសើរដល់ព្រះយេហូវ៉ា ចូរសរសើរដល់ព្រះយេហូវ៉ាចុះ”(ទំនុកដំកើង ១៥០:៦) ដែលនេះជាការអញ្ជើញយើងម្តងហើយម្តងទៀត ឲ្យថ្វាយបង្គំព្រះ។
សព្វថ្ងៃនេះ យើងក៏ចាំបាច់ត្រូវឲ្យព្រះអង្គធ្វើការក្នុងចិត្តយើង ដោយប្រើតន្ត្រីចម្រៀង ដូចនៅសម័យមុនផងដែរ។ ទោះបីជាយើងជួបបញ្ហាអ្វីក៏ដោយនៅពេលថ្ងៃ ចូរយើងច្រៀងសរសើរព្រះអង្គនៅពេលល្ងាចថា “ឱព្រះដ៏ជាកំឡាំងនៃទូលបង្គំអើយ…
នៅជាមួយព្រះអង្គរៀងរហូត!
ក្នុងឆ្នាំ១៨៥៩ ក្នុងអំឡុងពេលដ៏វឹកវរ មុនពេលសង្រ្គាមស៊ីវិលនៅសហរដ្ឋអាមេរិក លោកប្រធានាធិបតី អ័ប្រាហាំ លីនខិន(Abraham Lincoln) មានឱកាសឡើងថ្លែងសន្ទរកថា ទៅកាន់សមាគមន៍កសិកម្ម ក្នុងក្រុងមីវូគី រដ្ឋវីសខុនស៊ីន។ ពេលនោះ គាត់បានចែកចាយ អំពីរឿងរបស់ស្តេចនៅសម័យបុរាណមួយអង្គ ដែលស្វែងរកពាក្យសម្តី “ដែលនិយាយត្រូវ ហើយសមរម្យ សម្រាប់គ្រប់សម័យកាល និងគ្រប់ស្ថានភាពទាំងអស់”។ បណ្តាទីប្រឹក្សាដ៏ឆ្លាតវ័យរបស់ទ្រង់ ក៏បានទូលថ្វាយទ្រង់ថា “ពាក្យសម្តីប្រភេទនោះ ក៏គង់តែកន្លងផុតទៅដែរ។ គ្មានអ្វីដែលស្ថិតស្ថេរទេ”។
ជាការពិតណាស់ ពាក្យមួយប្រយោគនេះពិតជានិយាយត្រូវ សម្រាប់ពិភពលោក ក្នុងពេលបច្ចុប្បន្ន ដែលការអាក្រក់កំពុងតែកើនឡើងជានិច្ច។ បញ្ហានេះមិនគ្រាន់តែបានកើតឡើង ចំពោះពិភពលោកប៉ុណ្ណោះទេ ព្រោះយើងក៏កំពុងតែប្រឈមមុខនឹងការពិត ក្នុងជីវិតយើង ដែលពេលវេលាដែលយើងនៅសល់លើផែនដីនេះ កំពុងតែខើចទៅៗ។ គឺដូចដែលសាវ័កយ៉ាកុបបានមានប្រសាសន៍ថា “អ្នករាល់គ្នាមិនដឹងជានឹងកើតមានយ៉ាងណាដល់ថ្ងៃស្អែកទេ ដ្បិតជីវិតអ្នករាល់គ្នាជាអ្វី គឺជាចំហាយទឹកទេតើ ដែលឃើញតែ១ភ្លែត រួចបាត់ទៅ”(យ៉ាកុប ៤:១៤)។
ទោះបីជាជីវិតយើងសព្វថ្ងៃ គ្រាន់តែជាជីវិតបណ្តោះអាសន្ន ហើយនឹងត្រូវបញ្ចប់ក៏ដោយ ក៏ព្រះដែលយើងថ្វាយបង្គំ និងបម្រើ គឺជាព្រះដ៏អស់កល្បជានិច្ច។ ព្រះអង្គបានចែករំលែកជីវិតអស់កល្បជាមួយយើង តាមរយៈព្រះរាជបុត្រាព្រះអង្គ ព្រះនាមយេស៊ូវគ្រីស្ទ ដែលជាអំណោយដល់យើងរាល់គ្នា។ ព្រះអង្គបានសន្យាថា យើងនឹងមានជីវិតដែលនឹងគ្មានទីបញ្ចប់។ គឺដូចដែលព្រះអង្គបានមានបន្ទូលថា “ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ”(យ៉ូហាន…
សត្វតោដែលចេះព្រូស
មានពេលមួយ ភ្ញៀវទាំងឡាយដែលមកទស្សនានៅសួនសត្វមួយ មានការខឹងសម្បា ពេលដែល “សត្វតោអាហ្វ្រិក” បានចេះព្រូសដូចឆ្កែ ជាជាងស្រែកគ្រហឹមដូចសត្វតោ។ បុគ្គលិកសួនសត្វនោះ ក៏បានប្រាប់គេថា ពួកគេបានតុបតែងខ្លួនសត្វឆ្កែពូជទីបេ(ដែលជាឆ្កែដ៏ធំ) បន្លំធ្វើជាសត្វតោ ព្រោះពួកគេមិនមានលទ្ធភាពទិញសត្វតោអាហ្វ្រិកទេ។ ជាការពិតណាស់ បញ្ហានេះបានធ្វើឲ្យសួនសត្វនេះខូចឈ្មោះ បាត់បង់ការជឿជាក់ ហើយមនុស្សម្នាមិនងាយនឹងទៅលេងសួនសត្វនោះទៀតឡើយ។
កេរ្តិ៍ឈ្មោះមានភាពផុយស្រួលណាស់។ កាលបើបានខូចហើយ នោះមិនងាយនឹងកែខៃឲ្យដូចដើមឡើយ។ វាមិនមែនជារឿងចម្លែកទេ ដែលមានមនុស្សជាច្រើន បានលះបង់កេរ្តិ៍ឈ្មោះដ៏ល្អ ដើម្បីឲ្យបានអំណាច ឥទ្ធិពល ឬផលកម្រៃ។ យើងក៏អាចជួបរឿងនេះផងដែរ។ ព្រះគម្ពីរបានលើកទឹកចិត្តយើងថា “នាមឈ្មោះល្អ នោះគួររើសយក ជាជាងទ្រព្យសម្បត្តិយ៉ាងច្រើន ហើយចិត្តដែលប្រកបដោយគុណនោះវិសេសជាងប្រាក់នឹងមាសផង”(សុភាសិត ២២:១)។ ត្រង់ចំណុចនេះ ព្រះទ្រង់កំពុងតែប្រាប់យើងថា តម្លៃដ៏ពិតមិនមាននៅក្នុងទ្រព្យសម្បត្តិទេ តែមាននៅក្នុងកេរ្តិ៍ឈ្មោះរបស់យើង។
ក្នុងនាមជាអ្នកដើរតាមព្រះយេស៊ូវ យើងមានព្រះនាមព្រះអង្គនៅជាប់នឹងជីវិតយើង។ ដើម្បីសេចក្តីស្រឡាញ់ដែលព្រះអង្គមានចំពោះយើង យើងត្រូវរស់នៅដោយទីបន្ទាល់ ដែលសក្តិសមនឹងព្រះនាមព្រះអង្គ ដោយឆ្លុះបញ្ចាំង ឲ្យគេឃើញថា យើងមានលក្ខណៈដូចព្រះអង្គ នៅក្នុងពាក្យសម្តី និងការប្រព្រឹត្តរបស់យើង។
ពេលដែលយើងដួល ព្រះអង្គលើកយើងឡើង ម្តងហើយម្តងទៀត ដោយសេចក្តីស្រឡាញ់របស់ព្រះអង្គ។ គំរូដ៏ល្អរបស់យើង នឹងនាំឲ្យមនុស្សនៅក្បែរយើងសរសើរដំកើងព្រះ ដែលបានរំដោះយើង និងធ្វើឲ្យយើងផ្លាស់ប្រែ(ម៉ាថាយ ៥:១៦) ដ្បិតព្រះនាមព្រះអម្ចាស់សក្តិសមនឹងទទួលសិរីល្អ ព្រះកិត្តិនាម និងការសរសើរគ្រប់យ៉ាង។-Poh Fang…
ក្តីសង្ឃឹមសម្រាប់បន្តទៅមុខ
យន្តហោះឈ្មោះ សូឡា អ៊ីមផាល(Solar Impulse) មានដំណើរការ ដោយថាមពលព្រះអាទិត្យ ដែលអាចឲ្យវាបានហោះហើរបានទាំងយប់ថ្ងៃ ដោយមិនប្រើប្រេងឥន្ធនៈ។ លោកបឺត្រាន ពីកាដ(Bertrand Piccard) និងលោក អនដ្រេ បូសបឺក(Andre Borschberg) ជាអ្នកឆ្នែបង្កើតយន្តហោះនេះឡើង។ អ្នកទាំងពីរសង្ឃឹមថា ខ្លួនអាចបើកយន្តហោះនេះ ជុំវិញពិភពលោក។ យន្តហោះនេះអាចហោះហើរពេញមួយថ្ងៃ ដោយថាមពលព្រះអាទិត្យ ហើយទន្ទឹមនឹងនោះ វាក៏បានសន្សំថាមពលល្មមនឹងអាចហោះហើរពេញមួយយប់ទៀត។ បានជាលោកពីកាដមានប្រសាសន៍ថា “នៅថ្ងៃបន្ទាប់ ថ្ងៃក៏បានរះឡើង ដែលនាំឲ្យយើងក៏មានក្តីសង្ឃឹមជាថ្មីថា យើងអាចបន្តហោះហើរទៀត”។
ពេលដែលខ្ញុំគិតអំពីការដែលថ្ងៃរះនាំមកនូវក្តីសង្ឃឹម ខ្ញុំក៏បាននឹកចាំអំពីបទគម្ពីរបរិទេវ ជំពូក៣ ដែលខ្ញុំបានអាន តាមកាលវិភាគប្រចាំថ្ងៃ។ បទគម្ពីរនេះបានចែងថា “ខ្ញុំនឹកឡើងវិញពីសេចក្តីនេះ បានជាខ្ញុំមានសេចក្តីសង្ឃឹមឡើង។ គឺនឹកពីសេចក្តីនេះថា កុំតែមានសេចក្តីសប្បុរសរបស់ព្រះយេហូវ៉ា នោះយើងបានសូន្យបាត់អស់រលីងទៅហើយ ឯសេចក្តីមេត្តាករុណារបស់ទ្រង់ នោះមិនចេះផុតឡើយ។ សេចក្តីទាំងនោះ ចេះតែថ្មីឡើងរាល់តែព្រឹកជានិច្ច សេចក្តីស្មោះត្រង់របស់ទ្រង់ធំណាស់”(ខ.២១-២៣)។ ពេលដែលរាស្រ្តរបស់ព្រះកំពុងស្ថិតក្នុងស្ថានភាពអស់សង្ឃឹម ដោយសារទីក្រុងយេរូសាឡិម កំពុងតែត្រូវចក្រភពបាប៊ីឡូនឈ្លានពាន លោកយេរេមាបានមានប្រសាសន៍ថា ពួកគេនៅតែអាចមានក្តីសង្ឃឹម ព្រោះព្រះអម្ចាស់នៅតែមានសេចក្តីមេត្តា និងក្តីអាណិតអាសូរ។
ជួនកាល សេចក្តីទុក្ខយើងហាក់ដូចជាកាន់តែអាក្រក់ឡើង នៅពេលយប់ ប៉ុន្តែ ថ្ងៃរះនៅថ្ងៃបន្ទាប់ ក៏បាននាំមកនូវក្តីសង្ឃឹមជាថ្មី គឺសង្ឃឹមថា យើងអាចបន្តទៅមុខទៀត។ គឺដូចមានសេចក្តីចែងទុកថា…
មិនបានអរគុណសូម្បីតែបន្តិច
នៅពេលរសៀលថ្ងៃមួយ ផ្លូវថ្នល់មានការចង្អៀតយ៉ាងខ្លាំង ហើយអ្នកធ្វើដំណើរម្នាក់ៗកំពុងមានការតប់ប្រម៉ល់នឹងអាកាសធាតុដ៏ក្តៅហែង។ ពេលនោះខ្ញុំបានកត់សំគាល់យុវជនពីរនាក់ ដែលនៅក្នុងរថយន្តមួយគ្រឿង កំពុងព្យាយាមបត់ចូលផ្លូវដ៏មមាញឹក ចេញពីផ្លូវរបស់ភោជនីយដ្ឋានអាហាររហ័ស។ ឡានដែលនៅខាងមុខខ្ញុំក៏បានទុកផ្លូវឲ្យពួកគេបត់ចូល។ ខ្ញុំក៏គិតថា នេះជាការល្អណាស់។ ប៉ុន្តែ ពេលដែលយុវជនទាំងពីរនាក់នោះ មិនបានងក់ក្បាល ឬគ្រវីដៃ ដើម្បីសម្តែងការអរគុណដាក់គាត់ គាត់ក៏ប្រែជាមានកំហឹង។ ដំបូង គាត់បើកកញ្ចក់ទ្វារឡានគាត់ រួចស្រែកគំហកដាក់យុវជនទាំងពីរ។ បន្ទាប់មក គាត់ក៏បើកឡានស្ទុះទៅមុខ គឺហាក់ដូចជាចង់បើកបំបុកឡានរបស់គេពីក្រោយ ទាំងចុចស៊ីផ្លេ ហើយបន្តស្រែកដាក់គេទៀត ដើម្បីបញ្ចេញកំហឹង។ ក្នុងចំណោមពួកគេ តើនរណា “ខុសខ្លាំងជាងគេ”? តើការបញ្ចេញកំហឹងរបស់គាត់ជាការត្រឹមត្រូវឬទេ ពេលដែលយុវជននោះមិនបានសម្តែងការអរគុណចំពោះគាត់? តើយុវជននោះបានជំពាក់ការអរគុណ ចំពោះគាត់ឬទេ?
ជាការពិតណាស់ ពេលដែលបុរសកើតឃ្លង់ទាំង១០នាក់ បានទទួលការប្រោសឲ្យជាពីព្រះយេស៊ូវ ពួកគេបានជំពាក់ការដឹងគុណចំពោះព្រះអង្គ។ តើហេតុអ្វីបានជាក្នុងចំណោមពួកគេ មានតែម្នាក់ប៉ុណ្ណោះតែបានត្រឡប់មកអរព្រះគុណព្រះអង្គ? ពេលនោះព្រះអង្គក៏បានឆ្លើយតបថា “តើឃើញមានតែសាសន៍ដទៃ១នេះ វិលមកសរសើរដល់ព្រះទេឬ”(លូកា ១៧:១៨)។ ព្រះអង្គជាស្តេចលើអស់ទាំងស្តេច តែបានទទួលការអរព្រះគុណពីមនុស្សម្នាក់ ក្នុងចំណោម១០នាក់ ដែលព្រះអង្គបានប្រោសឲ្យជា ចុះទំរាំតែយើងដែលជាមនុស្សធម្មតា តើយើងចង់រំពឹងឲ្យមនុស្សប៉ុន្មាននាក់ដឹងគុណយើង? ដូចនេះ យកល្អ យើងគួរធ្វើការល្អ ដើម្បីថ្វាយព្រះកិត្តិនាមដល់ព្រះ ហើយបម្រើអ្នកដទៃ ជាជាងធ្វើការទាំងនោះ ដើម្បីឲ្យគេដឹងគុណ ឬសរសើរយើង។
សូមឲ្យគេបានឃើញព្រះគុណព្រះនៅក្នុងយើង ទោះបីជាគេមិនបានអគុណយើងក៏ដោយ។-Randy Kilgore
ព្រះអង្គមិនបានភ្លេចខ្ញុំទេ
ការរង់ចាំ តែងតែមានការពិបាក ទោះជានៅពេលណាក៏ដោយ ប៉ុន្តែ យើងងាយនឹងមានអារម្មណ៍ថា ព្រះទ្រង់បានភ្លេចយើង កាលណាពេលវេលាបានកន្លងផុតទៅ ជាច្រើនថ្ងៃ ច្រើនអាទិត្យ ឬច្រើនខែ ហើយការអធិស្ឋានរបស់យើងហាក់ដូចជាគ្មានការឆ្លើយតបពីព្រះទេនោះ។ ការរង់ចាំមានការពិបាកនៅពេលយប់ ខ្លាំងជាងពេលថ្ងៃ។ ដោយសារនៅពេលថ្ងៃមានកិច្ចការជាច្រើនដែលយើងធ្វើ ដែលធ្វើឲ្យយើងមិនសូវគិតអំពីការរង់ចាំនោះ តែនៅពេលយប់ យើងពិតជាមានការពិបាកនៅក្នុងការជម្នះអារម្មណ៍អន្ទះសារ។ ការព្រួយបារម្ភក៏បានគ្របសង្កត់ចិត្តយើងកាន់តែខ្លាំង ហើយយើងហាក់ដូចជាស្ថិតក្នុងពិភពងងឹតដែលមិនចេះចប់។ យើងក៏ប្រែជាខ្សោះអស់កម្លាំង គឺហាក់ដូចជាមិនអាចប្រឈមមុខនឹងថ្ងៃស្អែកបានឡើយ។
យ៉ាងណាមិញ អ្នកនិពន្ធទំនុកដំកើង ក៏មានអារម្មណ៍ខ្សោះល្វើយ នៅក្នុងការរង់ចាំផងដែរ(ទំនុកដំកើង ១៣:១)។ គាត់មានអារម្មណ៍ថា គេបានបោះបង់គាត់ចោល គឺហាក់ដូចជាពួកសត្រូវកំពុងតែមានប្រៀបមកលើខ្លួនហើយ(ខ.២)។ យើងងាយនឹងបាក់ទឹកចិត្ត ពេលដែលយើងកំពុងរង់ចាំព្រះដោះស្រាយបញ្ហាដ៏ពិបាកណាមួយ ឬរង់ចាំព្រះអង្គឆ្លើយតបការអធិស្ឋានដែលយើងបានទូលសូមព្រះអង្គជាច្រើនដង។
សាតាំងបានខ្សិបថា ព្រះបានភ្លេចយើងហើយ ហើយអ្វីៗមិនអាចល្អប្រសើរឡើងវិញឡើយ។ ការល្បួងប្រហែលជានាំឲ្យយើងអស់សង្ឃឹម។ ស្ថិតក្នុងពេលបែបនោះ យើងប្រហែលជាឆ្ងល់ថា តើយើងត្រូវអានព្រះគម្ពីរ ឬអធិស្ឋានធ្វើអ្វីទៀត? ហេតុអ្វីបានជាយើងចាំបាច់ត្រូវព្យាយាមទៅថ្វាយបង្គំព្រះ ជាមួយនឹងគ្រីស្ទបរិស័ទដទៃទៀត? ប៉ុន្តែ យើងត្រូវដឹងថា យើងត្រូវការភាពរស់រវើកខាងវិញ្ញាណជាទីបំផុត ពេលដែលយើងកំពុងរង់ចំា។ យើងត្រូវបន្តអធិស្ឋាន អានព្រះគម្ពីរ និងធ្វើកិច្ចការខាងវិញ្ញាណដទៃទៀត ដើម្បីឲ្យយើងមានភាពនឹងន នៅក្នុងការបង្ហូរចេញនូវសេចក្តីស្រឡាញ់របស់ព្រះ ហើយដើម្បីឲ្យយើងងាយនឹងឆ្លើយតប ចំពោះការដឹកនាំរបស់ព្រះវិញ្ញាណ។
អ្នកនិពន្ធទំនុកដំកើងមានដំណោះស្រាយមួយ។ គឺគាត់បានជញ្ជឹងគិតអំពីសេចក្តីស្រឡាញ់របស់ព្រះ ដោយរំឭកខ្លួនឯង អំពីព្រះពរដែលគាត់ធ្លាប់ទទួលកាលពីមុន ហើយសរសើរដំកើងព្រះអស់ពីចិត្ត ដែលព្រះអង្គមិនដែលភ្លេចគាត់ឡើយ។ ដូចនេះ…